ហ្វីលីពីនចោទប្រកាន់ចិនលួចលាក់កសាងកោះសប្បនិមិត្ត

ហ្វីលីពីនចោទប្រកាន់ចិនលួចលាក់កសាងកោះសប្បនិមិត្ត - ảnh 1
ហ្វីលីពីនចោទប្រកាន់ចិនលួចលាក់កសាងកោះសប្បនិមិត្ត (VNA)


(VOVworld) – នាថ្ងៃទី ៧ កញ្ញា ហ្វីលីពីនបានប្រកាសបណ្ដារូបថតដែលសរឲ្យ
ឃើញថា៖ ចិនបានចាប់ផ្តើមកសាងដោយសម្ងាត់នូវកោះសប្បនិមិត្តនៅកោះថ្ម
ប៉ព្រះទឹកជំលោះ Scarborough នៅសមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការពារ
ជាតិ ហ្វីលីពីន លោក Arsenio Andolong  បានឲ្យដឹងថា៖ហ្វីលីពីនកំពុងតាមដាន
រាល់ការប្រែប្រួលគួរឲ្យព្រួយបារម្ភណ៍នេះ។បណ្ដារូបថតត្រូវបានប្រកាសនាប៉ុន្មាន
ម៉ោងមុនពេលប្រព្រឹត្តទៅជំនួបរវាងថ្នាក់ដឹកនាំគ្រប់រូបរបស់អាស៊ានជាមួយ
នាយករដ្ឋមន្ត្រីចិន លោក Li Keqiang នៅឡាវ ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់
អាស៊ាននិងបណ្ដាសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានា។ មុននោះ នាថ្ងៃទី​៥ កញ្ញា
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឲ្យដឹងថា៖ យន្តហោះ
យោធាមួយគ្រឿងនៃប្រទេសនេះបានរកឃើញថា៖ នាវាជាច្រើនរបស់ចិនបាន
 មានវត្តមានមិប្រក្រតីនៅតំបន់កោះថ្មប៉ព្រះទឹក Scarborough។ ម៉ានីលបាន
សម្តែងការព្រួយបារម្ភ ហើយស្នើរឲ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសននេះ
ពន្យល់អំពីទង្វើនេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ