ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល

ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល  - ảnh 1
ហ្វីលីពីនចាប់ផ្តើមការបោះឆ្នោតសកល (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៩ ឧសភា អ្នកបោះឆ្នោតហ្វីលីពីនបានចាប់ផ្តើមទៅ
 បោះឆ្នោតសកលជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី រួមជាមួយសមាជិក
 សភាចំនួន ៣០០ នាក់ ក្នុងអាណត្តិថ្មីនិងមន្ត្រីថ្នាក់មូលដ្ឋានចំនួន ១៨ ពាន់នាក់
ទៀត។ ការបោះឆ្នោតសកលលើកនេះនឹងជ្រើសរើសប្រធានាធិបតីថ្មីជំនួសឲ្យ លោក
Benigno Aquino ដែលនឹងបញ្ចប់បេសកម្មរបស់ខ្លួននាខែមិថុនាខាងមុខនោះ។
 ចូលរួមការបោះឆ្នោតប្រធានាធិបតីលើកនេះមានបេក្ខជនចំនួន ៥ រូប គឺ៖
អនុប្រធានាធិបតី លោក Jejomar Binay ប្រធានគណៈបក្សសម្ព័ន្ធភាពឯកភាព
 ប្រជាជាតិ (UNA) អតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Manuel Mar Roxas របស់គណៈ
បក្សសេរីភាពកាន់អំណាច ព្រឹទ្ធសមាជិក  Grace Poe  បេក្ខជនសេរី អភិបាលក្រុង
 Davao លោក Rodrigo Duterte ចំណុះសម្ព័ន្ធភាព PDL-Laban និង លោកស្រី
 Mariam Defensor Santiago របស់គណៈបក្សកែទម្រង់ជនជាតិ (PRP)។ តាម
ការស្ទង់ប្រជាមតិប្រជាជននាពេលថ្មីៗនេះបានឲ្យដឹងថា៖ លោក Rodrigo Duterte
ដែលមានទស្សនៈរឹងមាំអំពីការបង្កាប្រឆាំងនឹងបទល្មើសនិង អំពើរពុករលួយ
កំពុងជាបេក្ខជនទទួលបានការគាំទ្រជាច្រើនរបស់អ្នកបោះឆ្នោត ក្នុងទូទាំងប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ