ហ្វីលីពីនដាស់តឿនឲ្យចិនគោរពគោលការណ៍យកច្បាប់ជាធំ

ហ្វីលីពីនដាស់តឿនឲ្យចិនគោរពគោលការណ៍យកច្បាប់ជាធំ - ảnh 1
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១១ សីហា រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto
Yasay បានអំពាវនាវឲ្យចិនគោរពច្បាប់និងសន្តិសុខនាវាចរណ៍ក៏ដូចជាគោលការណ៍
យកច្បាប់ជាធំ ដើម្បីដោះស្រាយដោយសន្តិវិធីនូវជំលោះនៅសមុទ្រខាងកើតនិង
សមុទ្រ Hoa Tung។សេចក្ដីអំពាវនាវនេះត្រូវបាននាំចេញនៅជំនួបចរចារ រវាង
លោក Yasay និងសមភាគីជប៉ុនលោក Fumio Kishida ដែលកំពុងបំពេញទស្សនកិច្ច
នៅក្រុងម៉ានីល។នៅទីនេះ ភាគីទាំងពីរបានដាស់តឿនឲ្យចិនគោរពច្បាប់និង
សន្តិសុខនាវាចរណ៍ ព្រមទាំងសង្កត់ធ្ងន់ថា ហ្វីលីពីននិងជប៉ុនសុទ្ធតែប្រឈមមុខ
នឹងបញ្ហាដូចគ្នានៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung៕

ប្រតិកម្មទៅវិញ

ផ្សេងៗ