|
ហ្វីលីពីននិងជប៉ុនឆ្ពោះទៅការចរចារកិច្ចព្រមព្រៀងអំពីកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំង ២ (Image: VNA) |
(VOVworld) - ប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅជប៉ុន បានប្រកាសថា៖ ម៉ានីលត្រៀមខ្លួនជាស្រេចចាប់ផ្តើមការចរចារ ជាមួយតូក្យូស្តីពីកិច្ចព្រមព្រៀងការផ្លាស់ប្តូរគណៈប្រតិភូនៃកងទ័ពរបស់ប្រទេសទាំង
២។ កិច្ចព្រមព្រៀងពោលខាងលើអនុញ្ញត្តិឲ្យយន្តហោះយោធានិងនាវានៃកងទ័ពជើង ទឹករបស់ជប៉ុនប្រើប្រាស់បណ្ដាមូលដ្ឋានយោធារបស់ហ្វីលីពីនដើម្បីផ្គត់ផ្គង់ប្រេងឥទ្ធនៈ
ព្រមទាំង បើកទូលាយទ្រង់ទ្រាយនៃការធ្វើសមយុទ្ធរវាងកងទ័ពនៃប្រទេសទាំង ២
ទៀតផង។ នាថ្ងៃទី ៥ មិថុនា ថ្លែងមតិនៅសន្និសីទកាសែតមួយនៅទីក្រុងតូក្យូ លោក
Benigno Aquino បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង ២ រូបានឯកភាពនឹងចាប់ផ្តើមពិភាក្សា សំដៅឆ្ពោះទៅកិច្ចព្រមព្រៀងពោលខាងលើ៕