ហ្វីលីពីនផ្អាកជើងហោះហើរពីចក្រភពអង់គ្លេសដើម្បីទប់ស្កាត់ទម្រង់ថ្មីនៃជំងឺកូវីដ ១៩
(VOVWORLD) - បទហាមប្រាមនេះ ត្រូវបានអនុវត្តចំពោះ“ អ្នកដំណើរទាំងអស់ដែលបានទៅដល់ចក្រភពអង់គ្លេសក្នុងរង្វង់រយៈពេល ១៤ ថ្ងៃមុនពេលមកដល់ប្រទេសហ្វីលីពីន រួមទាំងអ្នកដែលធ្វើដំណើរឆ្លងកាត់” ផងដែរ ។
អាកាសយានដ្ឋានអន្តរជាតិហ្វីលីពីន (ប្រភព៖ AFP) |
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអនុម័តលើការផ្អាកជើងហោះហើរពីចក្រភពអង់គ្លេសដោយចាប់ផ្តើមនៅវេលាម៉ោង ១២ និង ០១ នាទី ថ្ងៃទី ២៤ ខែធ្នូ (ម៉ោងក្នុងស្រុក) ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ដូចដែលបានស្នើឡើងនៅក្នុងសេចក្ដីសម្រេចចិត្តលេខ ៩០ របស់កងកម្លាំងពិសេសអន្តរក្រសួងទទួលបន្ទុកការគ្រប់គ្រងជំងឺឆ្លងដែលកំពុងលេចឡើង។ បទហាមប្រាមនេះ ត្រូវបានអនុវត្តចំពោះ“ អ្នកដំណើរទាំងអស់ដែលបានទៅដល់ចក្រភពអង់គ្លេសក្នុងរង្វង់រយៈពេល ១៤ ថ្ងៃមុនពេលមកដល់ប្រទេសហ្វីលីពីន រួមទាំងអ្នកដែលធ្វើដំណើរឆ្លងកាត់”ផងដែរ៕