ហ្វីលីពីនព្រមានថារាល់ទង្វើររបស់ចិនកំពុងបង្កអស្ថិរភាពនៅសមុទ្រខាងកើត
(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមេសារដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានព្រមានថាចិនកំពុងស្វែងរកវិធីទន្ទ្រានកាន់កាប់តំបន់ជាច្រើនថែមទៀតនៅសមុទ្រខាងកើត។
នាវារបស់រហ្វីលីពីន |
ក្នុងសេចក្តីថ្លែងការណ៍មួយលោករដ្ឋមន្រ្តី Delfin Lorenzana បានសង្កត់ធ្ងន់លើវត្តមានជាបន្តបន្តាប់របស់នាវាចិននៅប្រជុំកោះ Sinh Ton ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម បានឲ្យដឹងពីចេតនារបស់ចិនក្នុងការទន្ទ្រានកាន់កាប់តំបន់ជាច្រើនទៀតនៅសមុទ្រខាងកើត។
នេះជាសេចក្តីថ្លែងការណ៍ទី ២ របស់លោក Delfin Lorenzana ទាក់ទងនឹងរឿងហេតុក្នុងរយៈពេល ២ ថ្ងៃកន្លងមក។ មុននោះលោកបានបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់ហ្វីលីពីនដោយស្នើឲ្យនាវាចិនចាកចេញពីតំបន់នោះផងដែរ៕