ហ្វីលីពីនសង្គ្រោះចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃាត់ខ្លួននៅ Marawi

(VOVWORLD) - កងកម្លាំងរដ្ឋាភិបាលហ្វីលីពីនបានសង្គ្រោះចំណាប់ខ្មាំងទាងអស់ដែលត្រូវចាប់ជំរិតដោយកម្លាំងឧទ្ទាមដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។
ហ្វីលីពីនសង្គ្រោះចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃាត់ខ្លួននៅ Marawi - ảnh 1 ទាហានហ្វីលីពីនយាមល្បាតនៅ Marawi ̣(រូបថត៖ Reuters)


កម្លាំងឧទ្ទាមនេះបានទន្ទ្រានកាន់កាប់ទីក្រុងប៉ែកខាងត្បូង Marawi ក្នុងរយៈពេល៥ខែកន្លងទៅ។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅ Marawi នាថ្ងៃទី២២ តុលា វរៈសេនីយ៍ឯក Romeo Brawner អះអាងថា គ្មានចំណាប់ខ្មាំង សេសសល់ណាមួយឡើយ។ ជំលោះពោលខាងលើរហូតដល់ពេលនេះបាន បណ្ដាលឲ្យជនស៊ីវិល១០០នាក់ ទាហាននិងប៉ូលីស១៦៥នាក់ត្រូវស្លាប់ មនុស្ស រាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះ។ កងកម្លាំងរដ្ឋាភិបាលក៏បានកំទេចមុខសញ្ញា ជ្រុលនិយមចំនួន៩១៩នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ