|
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte សន្យាថា មិនឃ្លាតឆ្ងាយពីសាលក្រមរបស់
តុលាការមជ្ឈត្តកម្ម (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ តុលា វិមានប្រធានាធិបតីហ្វីលីពីន បានអះអាងជាថ្មី
ម្ដងទៀតនូវគោលជំហររបស់ម៉ានីលនោះគឺ មិនលើកលែងសាលក្រមរបស់តុលាការ
មជ្ឈត្តកម្មទីក្រុងឡាអ៊ែ ប្រទេសហូល្លង់ ក្នុងករណីដែលហ្វីលីពីនដាក់ពាក្យបណ្ដឹង
ប្រឆាំងចិនទាក់ទិនដល់ការបកស្រាយនិងអនុវត្តន៍អនុសញ្ញាអ.ស.បស្ដី អំពីច្បាប់
សមុទ្រឆ្នាំ១៩៨២។ក្រៅពីនោះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte មិន
លើកលែងលទ្ធភាពថា ជប៉ុននឹងចូលរួមកិច្ចចរចារពហុភាគីអំពីសមុទ្រខាងកើត។
អ្នកនាំពាក្យនៃវិមានប្រធានាធិបតីលោក Martin Anadar បានអះអាងថា ប្រធានា
ធិបតីលោក Duterte ប្ដេជ្ញាចិត្តមិនឃ្លាតឆ្ងាយពីសាលក្រមរបស់តុលាការមជ្ឈត្តកម្ម
នោះឡើយ៕