ហ្វេសប៊ុកត្រូវបង់ប្រាក់សំណងជំងឺចិត្ត ៥ ពាន់លានដុល្លារអាមេរិកដោយសារតែ ការលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់

(VOVWORLD) -  ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកកាលពីថ្ងៃទី ១១ ខែកក្កដា បានចេញផ្សាយថាគណៈកម្មការពាណិជ្ជកម្មសហរដ្ឋ បានយល់ព្រមបង់ប្រាក់សំណងជំងឺចិត្តចំនួន ៥ ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលទាក់ទងនឹងការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់កាលពីឆ្នាំមុន។
ហ្វេសប៊ុកត្រូវបង់ប្រាក់សំណងជំងឺចិត្ត ៥ ពាន់លានដុល្លារអាមេរិកដោយសារតែ ការលេចធ្លាយទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ - ảnh 1ក្រុមហ៊ុនហ្វេសប៊ុក (Facebook)

យោងតាមប្រភពព័ត៌មាននានាបានអោយដឹងថា គណៈកម្មការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ក្រុមហ៊ុហ្វេសប៊ុក (Facebook) ពីបទចែករំលែកព័ត៌មានដោយខុសច្បាប់របស់អ្នកប្រើប្រាស់ចំនួន ៨៧ លាននាក់ ជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សា Cambridge Analytica ។ នេះអាចជាករណីបងប្រាក់សំណងជំងឺចិត្តរដ្ឋប្បវេណីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ នាបច្ចុប្បន្នទាំង ហ្វេសប៊ុក និងគណៈកម្មការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មាននេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ