ហ្ស៊កដានី៖បាតុកររាប់រយនាក់ប្រឆាំងជំទាស់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល

ហ្ស៊កដានី៖បាតុកររាប់រយនាក់ប្រឆាំងជំទាស់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល - ảnh 1
ជនហ្ស៊កដានីធ្វើបាតុកម្មប្រឆាំងជំទាស់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីស្រាអ៊ែល
(រូបថត៖xinhuanet)

(VOVworld) - នាថ្ងៃទី២៨ តុលា ជនហ្ស៊កដានីរាប់រយនាក់បានចុះផ្លូវធ្វើបាតុកម្ម
ដើម្បីអំពាវនាវឲ្យលុបចោលកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាជា
មួយអ៊ីស្រាអ៊ែលមុននេះ២២ឆ្នាំ។ក្រុមបាតុករដាស់តឿនឲ្យរដ្ឋាភិបាលកាត់ផ្ដាច់
ទំនាក់ទំនងជាមួយអ៊ីស្រាអ៊ែល ព្រមទាំងផ្អាកកិច្ចព្រមព្រៀងនាំចូលប្រេងឧស្ម័ន
ពីអ៊ីស្រាអ៊ែល ដែលហ្ស៊កដានីទើបនឹងបានចុះហត្ថលេខាកាលពីខែមុន។តាមក្រុម
បាតុករថា កិច្ចព្រមព្រៀងប្រេងឧស្ម័ននេះមិនបម្រើផលប្រយោជន៍របស់ប្រជាជន
នោះទេ។នាថ្ងៃទី២៦ កញ្ញា​ កន្លងទៅ ហ្ស៊កដានីបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងស្ដីអំពីការនាំចូលប្រេងឧស្ម័នធម្មជាតិក្នុងតំលៃ១០ពាន់លានដុល្លាអាមេរិក
ជាមួយសម្ព័ន្ធក្រុមហ៊ុន Delek របស់អ៊ីស្រាអ៊ែល ក្នុងរយៈពេល១៥ឆ្នាំ ចាប់ពីឆ្នាំ
 ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ