ហូឡង់មិនសន្និដ្ឋានភាគីណាមួយនៅអ៊ុយក្រែនបាញ់ធ្លាក់យន្តហោះ MH-17


ហូឡង់មិនសន្និដ្ឋានភាគីណាមួយនៅអ៊ុយក្រែនបាញ់ធ្លាក់យន្តហោះ MH-17 - ảnh 1
ហូឡង់មិនសន្និដ្ឋានភាគីណាមួយនៅអ៊ុយក្រែនបាញ់ធ្លាក់យន្តហោះ MH-17 (Image: VNA)

(VOVworld) – នាយប់ថ្ងៃទី ១៣ តុលា គណៈកម្មាធិការសុវត្ថិភាពហូឡង់បាន
ប្រកាសរបាយការណ៍ស៊ើបអង្គេតចុងក្រោយស្តីពីការធ្លាក់យន្តហោះ MH-17
នៃ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនាខែកក្កដាឆ្នាំ ២០១៤ នៅភាគខាងកើត
អ៊ុយក្រែនដែលធ្វើឲ្យអ្នកធ្វើដំណើរចំនួន ២៩៨ នាក់ត្រូវស្លាប់ទាំងអស់។ ហូឡង់
បានកំណត់ថា៖ យន្តហោះ​ពោលខាងលើត្រូវបានបាញ់ធ្លាក់ដោយកាំជ្រួច Buk
មួយគ្រាប់ដែលរុស្ស៊ីផលិតប៉ុន្តែដោយអះអាងថា៖ កាំជ្រួចនេះត្រូវបានបាញ់ពី
តំបន់ភាគខាងកើតអ៊ុយក្រែនដែលកំលាំងប្រឆាំងកំពុងគ្រប់គ្រង។ ប្រការនេះ
ដើរផ្ទុយទៅនឹងការសន្និដ្ឋានពីក្រុមហ៊ុន Almaz Antey របស់រុស្ស៊ីដែលឲ្យដឹងថា៖
យន្តហោះ MH-17​ ត្រូវបានបាញ់ធ្លាក់ពីតំបន់ស្ថិតក្នុងការត្រួតពិនិត្យរបស់កងទ័ព
អ៊ុយក្រែន៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ