ហូឡង់យកចិត្តទុកដាក់ជំរុញទំនាក់ទំនងជាមួយវៀតណាម
|
ហូឡង់យកចិត្តទុកដាក់ជំរុញទំនាក់ទំនងជាមួយវៀតណាម |
(VOV)_ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីចាប់ផ្តើមអាណត្តិបំពេញបេសកកម្ម
នៅហូឡង់ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានជូន
សារតាំងចំពោះព្រះមហាក្សត្រហូឡង់ Willem Alexander ជួបសម្ដែងការគួរសមអគ្គ
លេខាធិការក្រសួងបការបរទេសហូឡង់ លោកស្រី J.M.G.Brandt រួមជាមួយថ្នាក់ដឹក
នាំជាច្រើន នៃក្រសួងការបរទេសហូឡង់។ នៅក្នុងជំនួបទាំងនេះ ឯកអគ្គរដ្ឋទូត
Ngo Thi Hoa បានសម្ដែងនូវក្តីសប្បាយរីករាយ ដោយទំនាក់ទំនងរវាងប្រទេសទាំង
ពីរអភិវឌ្ឍន៍ល្អប្រសើរលើច្រើនវិស័យ និងមានគោលបំណងថា៖ខំប្រឹងប្រែងអស់ពី
កម្លាំងកាយចិត្តរបស់ខ្លួន ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍។
ថ្នាក់ដឹកនាំហូឡង់បានសង្កត់ធ្ងន់ថា៖ហូឡង់គោរពនិងយកចិត្តទុកដាក់ជំរុញទំ
នាក់ទំនងជាមួយវៀតណាម ប្រទេសទាំងពីរជានិច្ចកាលគាំទ្រគ្នាទៅវិញទៅមក
នៅក្នុងបណ្ដាបញ្ហាតំបន់និងអន្តរជាតិ។ ថ្នាក់ដឹកនាំក្រសួងការបរទេសហូឡង់
បានអះអាងថានឹងបន្តគាំទ្រនិងជំរុញក្រសួង ស្ថាប័ន និងសហគ្រាសហូឡង់បង្កើន
ទំនាក់ទំនងសហប្រិតបត្តិការជាមួយវៀតណាម៕