ហូឡង់អំពាវនាវEUកែលំអទំនាក់ទំនងជាមួយគុយបា

(VOVworld)-គុយបាមានការបំរែបំរួលដ៏សំខាន់ហើយនេះជាពេលវលា ដើម្បីសហ
ភាពអឺរ៉ុប​(EU)កែលំអទំនាក់ទំនងជាមួយប្រទេសកោះ Caribe នេះ។ នោះគឺសេចក្តី
ប្រកាសរបស់រដ្ឋមន្រ្តីការបរទេសហូឡង់ លោក Frans Timmermans ក្នុងក្រប
ខ័ណ្ឌដំណើរទស្សនកិច្ចគុយជាផ្លូវការនាថ្ងៃទី៦មករា។

ហូឡង់អំពាវនាវEUកែលំអទំនាក់ទំនងជាមួយគុយបា - ảnh 1
អនុប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី គុយបាលោក Ricardo Cabrisas (ស្តាំ)
ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសហូឡង់ លោក Frans Timmermans
(រូបថតៈ AFP/TTXVN)

        ថ្លែងមតិបន្ទាប់ជំនួបសន្ទនាជាមួយអនុប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីគុយបា
លោក Ricardo Cabrisas លោក Timmermansអះអាងថា ជាសមាជិក របស់ EU ហូឡង់មានការយកចិត្តទុកដាក់ដល់ដំណើការបច្ចប្បន្នកម្មរូប សណ្ដានសេដ្ឋកិច្ចសង្គម
ថ្មី ដែលបានមហាសន្និបាតលើកទី៦របស់បក្សកុម្មនិស្ត​គុយបាអនុម័តកាលពីខែមេសា
ឆ្នាំ២០១១។ តាមលោក Timmermansថា​រាល់ វិធានការសេដ្ឋកិច្ចថ្មីនាំមកឲ្យគុយបានូវ
ឱកាសធ្វើអាជីវកម្ម ក៏ដូចជាជម្រុញការ អភិវឌ្ឍន៍សេដ្ឋកិច្ច។

        រីឯខ្លួនវិញ អនុប្រធាន Cabrisas អះអាងថា គុយបាជានិច្ចការត្រៀមខ្លួន ជាស្រេចសហប្រតិបត្តិការជាមួយហូឡង់លើបណ្តាវិស័យដែលប្រទេសទាំងពីរ យកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ