ហូឡង់ និងវៀតណាមសហប្រតិបត្តិការធ្វើអាជីវកម្ម និងគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព
(VOVWORLD) - ក្រសួងធនធាន និងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្ម និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងធនធានទឹកស្របតាមច្បាប់ធនធានទឹកឆ្នាំ២០២៣ ព្រមទាំងដាក់ពង្រាយផែនការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការស្វែងរក និងធ្វើអាជីវកម្មខ្សាច់នៅឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព។
រោងចក្រផលិតទឹកស្អាត BOO Phu Ninh (Quang Nam)។ រូបថតឯកសារ៖ Tran Tinh/TTXVN |
នារសៀលថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន លោក Dang Quoc Khanh បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគ្រប់គ្រងទឹកហូឡង់ លោក Mark Harbers។ អញ្ជើញថ្លែងនៅទីនេះ លោករដ្ឋមន្ត្រី Dang Quoc Khanh បានឲ្យដឹងថា ក្រសួងធនធាន និងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្ម និងសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងធនធានទឹកស្របតាមច្បាប់ធនធានទឹកឆ្នាំ២០២៣ ព្រមទាំងដាក់ពង្រាយផែនការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការស្វែងរក និងធ្វើអាជីវកម្មខ្សាច់នៅឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព ក៏ដូចជាកសាងកម្មវិធីសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវស្តីពីការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកផងដែរ។
ទាក់ទងនឹងការគ្រប់គ្រងទឹកក្រោមដីប្រកបដោយនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long ក្រសួងធនធាន និងបរិស្ថានបានស្នើឲ្យហូឡង់ជួយឧបត្ថម្ភ ចែករំលែក
បទពិសោធន៍សិក្សាស្រាវជ្រាវដំណោះស្រាយស្តុកទឹកដ៏ទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាទឹកលើសក្នុងរដូវជំនន់ទឹកភ្លៀង និងកង្វះទឹកនៅរដូវប្រាំងក្នុងតំបន់ នាំតំបន់ដីសណ្តទន្លេ Cuu Long ដល់ស្ថានភាពអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទាក់ទិននឹងសកម្មភាពនៅគណៈកម្មាការអន្តរជាតិស្តីពីតំបន់ដីសណ្ត និងឆ្នេរសមុទ្រវៀតណាមនឹងសហប្រតិបត្តិការជាមួយហូឡង់លើកសំណើលើកម្ពស់សមត្ថភាពជាតិ ដើម្បីទាញយកធនធានទឹកក្នុងបរិបទបម្រែបម្រួលអាកាសធាតុ ជួយឧបត្ថម្ភប្រជាជននៅតំបន់ដីសណ្ដទន្លេ Cuu Long រកមុខរបរផងដែរ៕