ឡូផ្លែទុរេនដំបូងរបស់វៀតណាមត្រូវបាននាំចេញជាផ្លូវការចូលទៅកាន់ទីផ្សារចិន

(VOVWORLD) - ដើម្បីទទួលបានកូតានាំចេញជាផ្លូវការទៅកាន់ប្រទេសចិន តំបន់ដាំដុះ ទុរេន និងមូលដ្ឋានវេចខ្ចប់ត្រូវតែត្រៀមរៀបចំយ៉ាងហ្មត់ចត់ ហើយឆ្លងកាត់ការត្រួត ពិនិត្យជាច្រើនដំណាក់កាលដោយភ្នាក់ងារជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏តឹងរឹង របស់ដៃគូ។ 

ឡូផ្លែទុរេនដំបូងរបស់វៀតណាមត្រូវបាននាំចេញជាផ្លូវការចូលទៅកាន់ទីផ្សារចិន - ảnh 1សហគ្រាសដែលប្រមូលទិញទុរេនមានបទដ្ឋានគ្រប់គ្រាន់សម្រាប់នាំចេញទៅប្រទេសចិន។ (រូបថត៖ VNA)
នាថ្ងៃទី ១៩ កញ្ញា នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ខេត្ត Lang Son ផ្លែ ទុរេនវៀតណាមប្រមាណ ១០០ តោនត្រូវបាននាំចេញជាផ្លូវការទៅកាន់ប្រទេសចិនជា លើកដំបូង។ ដើម្បីទទួលបានកូតានាំចេញជាផ្លូវការទៅកាន់ប្រទេសចិន តំបន់ដាំដុះ ទុរេន និងមូលដ្ឋានវេចខ្ចប់ត្រូវតែត្រៀមរៀបចំយ៉ាងហ្មត់ចត់ ហើយឆ្លងកាត់ការត្រួត ពិនិត្យជាច្រើនដំណាក់កាលដោយភ្នាក់ងារជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការដ៏តឹងរឹង របស់ដៃគូ។ លោក Hoang Trung ប្រធាននាយកដ្ឋានការពារដំណាំ (ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ) បានឲ្យដឹងថា៖ ការនាំចេញទុរេនគឺជាយុទ្ធសាស្ត្ររយៈពេលវែង ហើយស្ថិតនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មរបស់វៀតណាម៖
“តាមរយៈការចុះហត្ថលេខានេះ នឹងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការ នាំចេញទុរេនទៅកាន់ប្រទេសចិនប្រកប ដោយរបៀបរៀបរយ ផ្លូវការ ហើយក្នុង បរិមាណធំ ឆ្លើយតបយ៉ាងពេញលេញនឹងលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយប្រទេសចិន។ ការនាំចេញមិនមែនគ្រាន់តែជាមួយលើក ពីរលើកប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការដ៏យូរ អង្វែង។ ដូច្នេះ សហគ្រាសចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកដាំដុះ ជាមួយ ភ្នាក់ងារគ្រប់គ្រងរដ្ឋ និងជាមួយដៃគូ ដើម្បីបង្កើត និងរក្សាទីផ្សារប្រកបដោយនិរន្តរ ភាព។ សម្រាប់មូលដ្ឋាន តំបន់ដាំដុះ ត្រូវតែរួមជាមួយអ្នកដាំដុះ រក្សាលេខកូដតំបន់ ដាំដុះហើយមូលដ្ឋានវេចខ្ចប់ត្រូវគោរពតាមលក្ខខណ្ឌដែលភាគីចិនបានកំណត់ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ