ឡាវនិងមីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការ
|
ឡាវនិងមីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ ឧសភា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw
បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋឡាវ
លោក Bounhang Vorachitch។ ក្នុងជំនួបចរចារ ភាគីទាំងពីរបានពិភាក្សាអំពី
បញ្ហាក្នុងតំបន់និងលើពិភពលោក។ តាមនោះ ថ្នាក់ដឹកនាំទាំងពីររូបសម្តែង
ការពេញចិត្តចំពោះការអនុវត្តកិច្ចព្រមព្រៀងនៃគណៈកម្មាធិការសហប្រតិបត្តិ
ការឡាវ-មីយ៉ាន់ម៉ាលើកទី ១១ ព្រមទាំង ឯកភាពធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងលើ
វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំនិងទេសចរណ៍។ ភាគីទាំងពីរក៏បានពិភាក្សា
អំពីសមត្ថភាពបើកជើងហោះហើរត្រង់ វៀងច័ន្ទ - Yangoon និង Luang Prabang
- Bagan ផងដែរ៕