ឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនៅតំបន់ព្រំដែន

ឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនៅតំបន់ព្រំដែន - ảnh 1
ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN)

(VOVworld) - គណៈកម្មការអភិវឌ្ឍន៍ជនបទនិងកាត់បន្ថយភាពក្រីក្រមជ្ឈឹមឡាវ
នាថ្ងៃទី៣ វិច្ចិកា បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបតិ្តការជាមួយ
វៀតណាមនៅតំបន់ព្រំដែននាពេលកន្លងទៅ។ការវាយតំលៃពោលខាងលើត្រូវបាន
លើកច្បាស់ក្នុងជំនួបចរចារនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវ ជាមួយ គណៈប្រតិភូនៃ
គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមដែលកំពុងមកបំពេញទស្សន
កិច្ចការងារនៅឡាវ។នៅទីនេះ ភាគីទាំងពីរបានវាយតំលៃថា ការងារកាត់បន្ថយ
ភាពក្រីក្រនាពេលកន្លងទៅត្រូវបានយកចិត្តទុកដាក់យ៉ាង សកម្ម។ការអនុវត្តន៍
គោលការណ៍សហប្រតិបតិ្តការកសាងខ្សែព្រំដែនវៀតណាម-ឡាវស្ថិរភាពនិង
អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ បន្តទទួលបានលទ្ធផលសំខាន់ៗ រួមចំណែកពង្រឹង
និងពង្រីកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯក
ភាពថា នាពេលខាងមុខនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិ ភាពនូវគោលការណ៍
ពោលខាងលើ ជាពិសេសគឺផ្លាស់ប្ដូរបទពិសោធន៍អំពីការ ងារកាត់បន្ថយភាពក្រីក្រ
 ធានាសន្តិសុខសង្គម ក៏ដូចជាលើកកំពស់ប្រសិទ្ធិភាព សហប្រតិបតិ្តការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម អប់រំបណ្ដុះបណ្ដាល ធានាសន្តិសុខ ការពារជាតិរវាងខេត្តក្រុង
ជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ