អាកាសយានិកបានបង្ហើបអំពីមូលហេតុនៃយន្តហោះរុស្ស៊ីប្រភេទ Superjet 100 ត្រូវចុះចតជាបន្ទាន់

(VOVWORLD) - នាថ្ងៃទី ៦ ខែឧសភា លោក Denis Yevdokimov ជាអាកាសយានិកបើកបរយន្ដហោះប្រភេទ Sukhoi Superjet 100 ដែលត្រូវបានអគី្គភ័យឆាបឆេះបណ្តាលឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវបានបាត់បង់ជីវិតនោះ បានបញ្ជាក់ថារន្ទះបាញ់គឺជាមូលហេតុដែលធ្វើឲ្យ យន្តហោះត្រូវចុះចតជាបន្ទាន់។
អាកាសយានិកបានបង្ហើបអំពីមូលហេតុនៃយន្តហោះរុស្ស៊ីប្រភេទ Superjet 100  ត្រូវចុះចតជាបន្ទាន់ - ảnh 1 យន្ដហោះប្រភេទ Sukhoi Superjet 100 ត្រូវបានអគី្គភ័យឆាបឆេះបណ្តាលឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវបានបាត់បង់ជីវិតនៅរុស្ស៊ី

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោក Yevokokimov បានឲ្យដឹងថាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot កំពុងធ្វើដំណើរទៅខេត្ត Murmansk ដោយបាត់ទំនាក់ទំនងនិងចាំបាច់ត្រូវប្តូរទៅជាការគ្រប់គ្រងគ្រាអាសន្នដោយសារតែ«រន្ទះបាញ់»។ អាកាសយានិករូបនេះបានព្យាយាម ស្ដារឡើងវិញនូវការទាក់ទងតាមរយៈប្រេកង់គ្រាអាសន្ននៅលើការតភ្ជាប់វិទ្យុ ប៉ុន្តែការតភ្ជាប់នេះគ្រាន់តែត្រូវបានរក្សាទុកក្នុងរយៈពេលខ្លី ហើយនៅតែបន្តជួបការរំខានទៀតផង ។ គួរបញ្ជាក់ថាអ្នកដំណើរនៅលើយន្តហោះនេះក៏បានឲ្យដឹងថា រន្ទះគឺជាមូលហេតុដែលបណ្តាលឲ្យមានសោកនាដកម្មនេះផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ