អាកាសយានដ្ឋាន Hamid Karzai នៅទីក្រុងកាប៊ុលនៃអាហ្វហ្គានីស្ថានបើកជើងហោះហើរអន្តរជាតិឡើងវិញ
(VOVWORLD) - នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូងមកកាន់ព្រលានយន្តហោះនេះ ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៥ ខែសីហា។
នៅថ្ងៃទី ១៣ ខែកញ្ញា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) បានចុះចតនៅអាកាសយានដ្ឋាន Hamid Karzai រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូងមកកាន់ព្រលានយន្តហោះនេះ ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៥ ខែសីហា។
យោងតាមអ្នកយកព័ត៌មាន AFP ដែលមានវត្តមាននៅលើជើងហោះហើរ ដែលបានចាកចេញពីរដ្ឋធានីអ៊ីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន ដោយមានមនុស្សតែ ១០ នាក់ប៉ុណ្ណោះនៅលើយន្តហោះ ដែល ភាគច្រើនជាសមាជិកនៃក្រុមអ្នកបើកយន្តហោះ។ អ្នកនាំពាក្យរបស់ PIA បាននិយាយកាលពីចុងសប្តាហ៍ថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងបន្តសេវាកម្មពាណិជ្ជកម្មជាធម្មតាទៅកាន់ទីក្រុងកាប៊ុល ប៉ុន្តែវាឆាប់ពេកក្នុងការនិយាយថា តើជើងហោះហើរទាំងនេះនឹងដំណើរការញឹកញាប់ប៉ុណ្ណា។ បច្ចុប្បន្ន តាលីបង់កំពុងព្យាយាមដំណើរការព្រលានយន្តហោះឡើងវិញ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីកាតានិងប្រទេសមួយចំនួនទៀត៕