អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្សិក វាយតម្លៃថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចជោគជ័យបំផុតក្នុងពិភពលោក
(VOVWORLD) - លោក Baron De Grand Ry អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្ស៊ិកបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចវៀតណាម។
លោក Baron De Grand Ry អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅបែលហ្សិក (រូបថត៖ Huong Giang/TTXVN) |
ថ្លែងទៅកាន់អ្នកយកព័ត៌មាន វៀត ណាមនៅទីក្រុងប្រ៊ុចសែល នាពេលថ្មីៗនេះ លោក De Grand Ry បាននិយាយថា វៀតណាមបានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចជោគ ជ័យបំផុតក្នុងពិភពលោក ដែលបានបង្ហាញតាមរយៈការស្តារឡើងវិញរបស់ខ្លួនចំពោះការនាំចេញវាយនភ័ណ្ឌ អគ្គិសនី ជលផល និងកសិកម្ម ពោលគឺកើនឡើងយ៉ាងឆាប់រហ័ស និងជាបន្តបន្ទាប់។ អគ្គកុងស៊ុលកិត្តិយស De Grand Ry បានឲ្យដឹងថា វៀតណាមបានធ្វើ សមាហរណកម្មយ៉ាងពេញលេញជាមួយសេដ្ឋកិច្ចពិភពលោក។ អង្គការអន្តរជាតិសុទ្ធតែវាយតម្លៃជាវិជ្ជមានអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម។ លោក De Grand Ry Vietnam បានឲ្យដឹងថែមទៀតថា ដើម្បីបន្តស្ថិតក្នុងក្រុមប្រទេសដែលមានសក្ដានុពលកំណើនខ្ពស់ វៀតណាមត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែ អាកាសយានដ្ឋាន បណ្តាញផ្លូវថ្នល់ ការអភិវឌ្ឍវិស័យអប់រំ ការអភិវឌ្ឍថាមពលបៃតងជាដើម។ ។ ជាពិសេសជាមួយនឹងប្រៀបខ្លាំងរបស់ខ្លួន បែលហ្សិកអាចឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ថាមពលខ្យល់ផងដែរ៕