អគ្គទេសភិបាលណូវែណហ្សេឡង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម។

អគ្គទេសភិបាលណូវែណហ្សេឡង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាម។ - ảnh 1
អគ្គទេសភិបាលណូវែណហ្សេឡង់លោក Jerry Mateparae ជួបសន្ទនាជាមួយអគ្គលេខាលោក Nguyen Phu Trong (vov.vn)



        VOV-នាថ្ងៃទី៨សីហា​អគ្គទេសភិបាលណូវែណហ្សេឡង់លោក Jerry
Mateparae និងលោកជំទាវបានចាកចេញពីទីក្រុងហូជីមិញបានបញ្ចប់យ៉ាងល្អ​ប្រសើរដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៨សីហា​តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។ ក្នុង​រយៈ
ពេលដំណើរបំពេញ​ទស្សនកិច្ចនៅវៀតណាមនេះ អគ្គទេសភិបាល​ណូវែណហ្សេ
ឡង់​លោក Jerry Mateparae បានជួបចរចារជាមួយប្រធាន​រដ្ឋ​វៀតណាមលោក
Truong Tan Sang ជួបសន្ទនាជាមួយអគ្គលេខាលោក Nguyen Phu Trong នាយក
រដ្ឋមន្ត្រីលោក Nguyen Tan Dung និងប្រធានរដ្ឋសភា​វៀត​ណាម​លោក Nguyen Sinh
Hung។ នៅបណ្ដាការជួបសន្ទនា​ភាគីទាំងពីរបាន​ឯកភាពបង្កើនសកម្មភាព
សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្ដាវិស័យ ទន្ទឹមនឹងនោះជំរុញថែម
ទៀតសកម្មភាពសហប្រតិបត្តិការវិនិយោគផ្លាស់ប្តូរ​ពាណិជ្ជកម្ម នាំតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីទទួលបានតួលេខគួរឲ្យចាប់​អារម្មណ៍​ជាង​ក្នុងរយៈពេលខាង
មុខ។

        ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ អគ្គទេសភិបាលណូវែណហ្សេឡង់​
លោក Jerry Mateparae បានមកដាក់កម្រងផ្កានិងចូលប្រាង្គដម្កល់សព្វគោរព​វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍​ទំនាក់ទំនង​សហប្រតិបត្តិការអប់រំរវាងវៀតណាមនិងណូវែណហ្សេឡង់ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ