អគ្គនាយិការ Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការ UNESCO

(VOVWORLD) - តបតាមការអញ្ជើញរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។ 
អគ្គនាយិការ Audrey Azoulay៖ វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការ UNESCO - ảnh 1លោកស្រី Audrey Azoulay អគ្គនាយិការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) (រូបថត៖ AP)

នៅចំពោះមុខទស្សនកិច្ចនេះ លោកស្រី Audrey Azoulay បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វៀតណាមនៅបារាំងអំពីភាពជាដៃគូអស់រយៈពេល ៤៥ ឆ្នាំ រវាងវៀតណាមនិង UNESCO។ ដោយវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់វៀតណាមនៅអង្គការ UNESCO ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ លោកស្រី Audrey Azoulay បានអះអាងថា វៀតណាមជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការ UNESCO។

លោកស្រី Audrey Azoulay បានមានប្រសាសន៍ថា វៀតណាមបានចូលរួមជាមួយអង្គការ UNESCO ក្នុងឆ្នាំ ១៩៧៦ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានកសាងទំនាក់ទំនងយ៉ាងរឹងមាំ។ ទាក់ទិននឹងវប្បធម៌ ទីទីតាំងចំនួន ៨ របស់វៀតណាមត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងកន្លែងផ្សេងៗចំនួន ១៣ ទៀតក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ វៀតណាមក៏ជាសមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិអង្គការ UNESCO ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ ២០២១ សម្រាប់អាណត្តិរយៈពេល ៤ ឆ្នាំ។

លោកស្រី Audrey Azoulay ក៏បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ លោកស្រីនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; ធ្វើទស្សនាវិទ្យាល័យ Ngo Si Lien ដែលជាសាលាមួយស្ថិតក្នុងបណ្តាញនៃសាលារៀនចងមេត្រីភាពរបស់អង្គការយូណេស្កូ; ទស្សនាតំបន់រមណីដ្ឋាន Trang An ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០១៤ ក៏ដូចជាទៅទស្សនារដ្ឋធានីបុរាណ Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ