អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ចូលរួមពិធីលើកតម្កើងក្រុមកីឡាវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២ញ្ញានៅកីឡាដ្ឋានជាតិ My Dinh វិទ្យុសម្លេងវៀតណាមបានរួមសហការជាមួយក្រ សួងវប្បធម៌កីឡានិងទេសចរណ៍ រួមទាំងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំកម្មវិធីសិល្បៈនិងពិធីលើក តម្កើង ក្រោមប្រធានបទ “មោទនភាពវៀតណាម” សំដៅលើកកម្កើងស្នាដៃដែលក្រុមកីឡាវៀតណាមទទួលបាននៅការប្រកួតកីឡាអាស៊ី២០១៨ (ASIAD 2018)  ជាពិសេសគឺ ស្នៃដៃអច្ឆរិយករបស់ក្រុមជម្រើសបាល់ទាត់អូឡំាពិកវៀត ណាមតែម្តង។
អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky ចូលរួមពិធីលើកតម្កើងក្រុមកីឡាវៀតណាម - ảnh 1ទិដ្ឋភាពនៃពិធីលើកតម្កើងប្រតិភូ អត្តពលិកវៀតណាម (រូបថតៈ VOV) 

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអះអាងថា៖ “កម្មវិធីជួបប្រាស្រ័យសិល្បៈ “មោទនភាពវៀតណាម” គឺដើម្បីជួយដល់អ្នកគាំទ្រទូទាំងប្រទេស តាមរយៈរលកផ្សាយសម្លេង VOV និងទូរទស្សន៍ VTC រួមទាំងអ្នកគាំទ្រទាំងអស់គ្នាដែលមានវត្តមាននៅកីឡាដ្ឋាន My Dinh បានជួបប្រាស្រ័យជាមួយអត្តពលិក ចែករំលែកមោទនភាពជាមួយសមូហភាព បុគ្គលនិងអត្តពលិក ដែលទទួលបានស្នាដៃខ្ពស់និងទាំងអារម្មណ៍របស់អត្តពលិកដែលមិនទទួលបានស្នាដៃដូចបំណងប្រាថ្នា។ ពីនោះ រួមគ្នា សាមគ្គីគ្នាប្តេជ្ញាចិត្តបំប៉ន់ទេពកោសល្យសម្រាប់កំណាត់ផ្លូវខាងមុខដោយបង្កាត់ភ្លើងមោទនភាពជូនដល់វៀត ណាម ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ