អគ្គនាយក IAEA ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់

(VOVWORLD) - ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានជូនដំណឹងថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានយល់ព្រមអនុញ្ញាតឲ្យ “ធ្វើការទាក់ទង ដោយមានលក្ខខ័ណ្ឌ” ទៅកាន់ទីតាំងទាំងអស់ តាមសំណើររបស់ ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA)។
អគ្គនាយក IAEA ធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ - ảnh 1អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi  (រូបថត៖ TTXVN) 

នាថ្ងៃទី ២៤ សីហា អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi បានអញ្ជើញធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីកែលម្អកិច្ចសហប្រតិបត្តិការ ស្ដីពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសសាធារណរដ្ឋអ៊ីស្លាមនេះ។ តាមផែនការ លោក Grossi នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់របស់ប្រទេសម្ចាស់ផ្ទះនៅថ្ងៃទី ២៥ ខែសីហា។ គេរំពឹងថាលោក Grossi នឹងជម្រុញ ឲ្យទីក្រុង Tehran អនុញ្ញាតឲ្យ IAEA ចូលទៅកាន់ទីតាំងនុយក្លេអ៊ែរទាំងពីរកន្លែង នៅក្នុងពេលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif និងប្រធានទីភ្នាក់ងារបរមាណូរបស់ប្រទេសនេះលោក Ali Akbar Salehi ។

នាថ្ងៃដដែល ទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានជូនដំណឹងថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានយល់ព្រមអនុញ្ញាតឲ្យ “ធ្វើការទាក់ទង ដោយមានលក្ខខ័ណ្ឌ” ទៅកាន់ទីតាំងទាំងអស់ តាមសំណើររបស់ ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ