អគ្គនាយក IMF៖ ទស្សនៈវិស័យសេដ្ឋកិច្ចពិភពលោក “មិនប្រាកដប្រជា”
(VOVWORLD) - អគ្គនាយក IMF លោកស្រី Kristalina Georgieva បានចាត់ទុកថា ជម្លោះនៅអ៊ុយក្រែនបានដាក់សម្ពាធបន្ថែមទៀតទៅលើតម្លៃទំនិញ និងថាមពល ហើយស្ថានភាពហិរញ្ញវត្ថុពិភពលោករឹតបន្តឹងជាងការព្យាករណ៍។
អគ្គនាយក IMF លោកស្រី Kristalina Georgieva រូបថត៖ AFP/TTXVN |
នាថ្ងៃទី ១៦ ខែកក្កដា អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានអំពាវនាវដល់ថ្នាក់ដឹកនាំហិរញ្ញវត្ថុក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G២០) ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីឆ្លើយតបនឹងស្ថានភាពអតិផរណា ព្រមទាំងព្រមានថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក “មិនប្រាកដប្រជា” ហើយអាចកាន់តែអាក្រក់ទៅៗ ប្រសិនបើតម្លៃទំនិញបន្តកើនឡើង។
ថ្លែងមតិនៅឯសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល G២០ (FMCBG) ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៥-១៦ ខែកក្កដា នៅប្រទេសឥណ្ឌូនេស៊ី លោកស្រី Georgieva បានចាត់ទុកថា ជម្លោះនៅអ៊ុយក្រែនបានដាក់សម្ពាធបន្ថែមទៀតទៅលើតម្លៃទំនិញ និងថាមពល ហើយស្ថានភាពហិរញ្ញវត្ថុពិភពលោករឹតបន្តឹងជាងការព្យាករណ៍។ ស្ថានភាពនៃការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩ និងការលំបាកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅតែបន្តដាក់បន្ទុកលើសកម្មភាពសេដ្ឋកិច្ច។ តាមនោះ ជាង ៣០% នៃខឿនសេដ្ឋកិច្ចទើបលេចចេញ និងកំពុងអភិវឌ្ឍន៍ រួមជាមួយប្រទេសដែលមានប្រាក់ចំណូលទាប ប្រហែ ៦០% កំពុងស្ថិតក្នុង ឬជិតកម្រិតហានិភ័យមិនអាចសងបំណុលបានឡើយ៕