អគ្គនាយិកា IMF នឹងធ្វើទស្សនកិច្ចនៅប្រទេសចិនមុនពេលចូលរួមកិច្ចប្រជុំអាស៊ាន និង G20

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់លោកស្រី Kristalina Georgieva ធ្វើឡើងនៅពេលដែល IMF កាលពីខែមុនបានបង្កើនការព្យាករណ៍កំណើនសកលសម្រាប់ឆ្នាំ ២០២៣ បន្ទាប់ ពីសកម្មភាពសេដ្ឋកិច្ចបានងើបឡើងវិញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែនៅតែ ព្រមានពី បញ្ហាប្រឈមដ៏រាំរ៉ៃដែលកំពុងរារាំងយថាទស្សន៍សេដ្ឋកិច្ចក្នុងរយៈពេល មធ្យម។
នាថ្ងៃទី ២៩ សីហា អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ៣ ខែកញ្ញា អគ្គនាយិកា IFM លោកស្រី Kristalina Georgieva នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់នៃ ប្រទេសនេះ។ បន្ទាប់មក លោកស្រី Kristalina Georgieva នឹងធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ៤-៧ ខែកញ្ញា ហើយចុងក្រោយនឹងទៅកាន់ទីក្រុង ញូវដេលី ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ និង ទើបលេចចេញជួរមុខលើពិភពលោក (G20) (ថ្ងៃទី ៨-១០ ខែកញ្ញា)។
ដំណើរទស្សនកិច្ចរបស់លោកស្រី Kristalina Georgieva ធ្វើឡើងនៅពេលដែល IMF កាលពីខែមុនបានបង្កើនការព្យាករណ៍កំណើនសកលសម្រាប់ឆ្នាំ ២០២៣ បន្ទាប់ ពីសកម្មភាពសេដ្ឋកិច្ចបានងើបឡើងវិញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែនៅតែ ព្រមានពី បញ្ហាប្រឈមដ៏រាំរ៉ៃដែលកំពុងរារាំងយថាទស្សន៍សេដ្ឋកិច្ចក្នុងរយៈពេល មធ្យម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ