អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី
(VOVWORLD) - នារលៀលថ្ងៃទី៥ខែកញ្ញា (តាមម៉ោងម៉ូស្គូ) អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 នៃរដ្ឋធានីម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ប្រ ធានាធិបតីរុស្ស៊ី លោក Vladimir Putin។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី (រូបថតៈ Thanh Phuong) |
អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូនៅព្រលានយន្តហោះ មានវត្តមានថ្នាក់ដឹកនាំក្រសួងការបរទេសសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋ ទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh និងឯកអគ្គរដ្ឋទូត ភារៈធារីដែលតំណាងប្រទេសអាស៊ាននៅរុស្ស៊ី រួមទាំងកម្មាភិបាល បុគ្គលិកនៃស្ថាន ទូតនិងសហ គមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ីផងដែរ។
ពិធីទទួលបដិសណ្ឋារកិច្ចបានប្រារព្ធនៅឯព្រលានយន្តហោះ Vnukovo 2 |
ពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិ ភូ ជាន់ខ្ពស់វៀតណាមបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo 2 តែម្តង។
ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅកាន់សហព័ន្ធ រុស្ស៊ីលើកនេះ សំដៅអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺចាត់ទុករុស្ស៊ីជាដៃគូអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួនព្រមទាំងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហ ព័ន្ធរុស្ស៊ីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។
រូបថតៈ Thanh Phuong |
តាមគម្រោង បន្ទាប់ពីមកដល់រដ្ឋធានីម៉ូស្គូ អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ផងដែរ៕