អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម

(VOVWORLD) - លោកអគ្គលេខាធិការងអង្គការសហប្រជាជាតិក៏បានវាយតំលៃខ្ពស់ចំពោះការដែលនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានធ្វើជាអធិបតី ហើយសម្របសម្រួលជាមួយដៃគូអន្តរជាតិ ដើម្បីរៀបចំប្រកបដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលអន្តរជាតិអំពីការងាររក្សាសន្តិភាព ហើយឆ្ពោះទៅគោលដៅក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់អំពីការរក្សាសន្តិភាព។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ចនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម - ảnh 1លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ស្វាគមន៍លោកអគ្គលេខាធិការរងអង្គការសហប្រជាជាតិ។ (រូបថត៖ qdnd.vn)

ក្នុងឱកាសអញ្ជើញមកវៀតណាមដើម្បីធ្វើជាសហអធិបតីនៃសន្និសីទអន្តរជាតិស្តីពីស្ត្រីជាមួយប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Jean-Pierre Lacroix បានទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស)។

លោកអគ្គលេខាធិការងអង្គការសហប្រជាជាតិបានសម្តែងការចាប់អារម្មណ៍ចំពោះជោគជ័យដែលវៀតណាមសម្រេចបានក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក។ លោក Jean-Pierre Lacroix បានសន្យាថា ក្នុងអំឡុងអាណត្តិបេសកកម្មរបស់ខ្លួន នឹងពង្រីកតួនាទីជាស្ពាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអង្គការសហប្រជាជាតិ និងវៀតណាម ជាពិសេសក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការងអង្គការសហប្រជាជាតិក៏បានវាយតំលៃខ្ពស់ចំពោះការដែលនាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានធ្វើជាអធិបតី ហើយសម្របសម្រួលជាមួយដៃគូអន្តរជាតិ ដើម្បីរៀបចំប្រកបដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលអន្តរជាតិអំពីការងាររក្សាសន្តិភាព ហើយឆ្ពោះទៅគោលដៅក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់អំពីការរក្សាសន្តិភាព។

គួរជម្រាបបន្ថែមទៀតថា វៀតណាមបានចូលរួមជាផ្លូវការក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ ២០១៤។ វៀតណាមបានបញ្ជូនកម្មាភិបាល និងយុទ្ធជនចំនួនជាង ៥០០ នាក់នៃកងទ័ពប្រជាជនវៀតណាមទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមទម្រង់បុគ្គលនិងអង្គភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ