អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បំពេញទស្សនកិច្ចនៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៣ ខែតុលា អគ្គលេខាធិការថ្មីនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងក្នុងតួនាទីថ្មីរបស់ខ្លួន។ 
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បំពេញទស្សនកិច្ចនៅអ៊ុយក្រែន - ảnh 1អគ្គលេខាធិការថ្មីនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Mark Rutte  (រូបថត៖ AFP/TTXVN)

នៅទីនេះ លោក Rutte បានពិភាក្សាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Volodymyr Zelensky អំពីផែនការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមក្នុងរដ្ឋធានី Kiev អគ្គលេខាធិការ Rutte បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ណាតូចំពោះការដែលអ៊ុយក្រែនក្លាយជាសមាជិកនៃប្លុកនេះ។ លោកបានសង្កត់ធ្ងន់ថា "អ៊ុយក្រែនខិតទៅជិតអង្គការណាតូជាងពេលណាៗទាំងអស់ ហើយនឹងបន្តផ្លូវរបស់ខ្លួនរហូតដល់ប្រទេសនេះសម្រេចបានតួនាទីជាសមាជិកភាពណាតូ"។ លោក Rutte ក៏បានបញ្ជាក់ ថា ការលើកកម្ពស់ផលិតកម្មឧស្សាហកម្មសម្រាប់វិស័យការពារជាតិនឹងជាអាទិភាពកំពូលរបស់ណាតូ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Zelensky បានឲ្យដឹងថា លោកបានពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូថ្មីអំពីស្ថានភាពសមរភូមិ និងផែនការបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ