អគ្គលេខាធិការអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំកំពូល EU

(VOVWORLD) - នាថ្ងៃទី ២៣ មីនា ប្រមុខអង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសសមាជិក EU ទាំង ២៧ បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ធ្វើការ ចាប់ផ្តើមកិច្ចប្រជុំកំពូល EU ។
អគ្គលេខាធិការអង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំកំពូល EU - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ VNA)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអញ្ជើញចូលរួមថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃតី ២៣ ដល់ថ្ងៃទី ២៤ មីនា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ។

នាថ្ងៃទី ២៣ មីនា ប្រមុខអង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសសមាជិក EU ទាំង ២៧ បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ធ្វើការ ចាប់ផ្តើមកិច្ចប្រជុំកំពូល EU ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel សង្ឃឹមថា ដូចទៅនឹងកិច្ចប្រជុំនាខែមិថុនា ឆ្នាំ ២០២១ ការពិភាក្សាលើកនេះដោយមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងនាំមកនូវការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពលើបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗ និងបញ្ហាប្រឈមជាសកល។ គួរកត់សម្គាល់ថា ប្រតិភូនឹងពិភាក្សាអំពីស្ថានភាពសន្តិសុខស្បៀងអាហារពិភពលោក ក្នុងនោះផ្តោតលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ កិច្ចព្រមព្រៀង ជួយបន្តការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនចំនួន ៣ ទៅកាន់ពិភពលោកត្រូវបានពន្យានាថ្ងៃទី ១៨ មិនា ជៀសវាងគ្រោះអាសន្នធ្វើឲ្យវិបត្តិសន្តិសុខស្បៀងអាហារពិភពលោកធ្ងន់ធ្ងរថែមទៀត។

ក្នុងរបៀបវារៈលើកនេះ មេដឹកនាំ EU ក៏បានពិភាក្សាអំពីការអភិវឌ្ឍន៍ថ្មីៗទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន យុទ្ធសាស្ត្ររយៈពេលវែងរបស់អឺរ៉ុប ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងផលិតភាព ក៏ដូចជាបៀបទាញយកសក្តានុពលពេញលេញនៃទីផ្សាររួមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ