អគ្គលេខាធិការអង្គការសហប្រជាជាតិជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស

(VOVWORLD) - នាថ្ងៃទី ១៣ តុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទទួលជួបឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប)។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VOV)

អគ្គលេខាធិការលោក Guterres បានអបអរសាទរចំពោះវៀតណាមដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ដោយជឿជាក់ថា វៀតណាមនឹងបន្តរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ លោកអគ្គលេខាធិការមានសេចក្តីសោមនស្សរីករាយដោយបានឲ្យដឹងថា លោកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងឱកាសខួបលើកទី ៤៥ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម (១៩៧៧-២០២២)។ លោកអគ្គលេខាធិការបានចាត់ទុកថា ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញសារដ៏រឹងមាំអំពីសារៈសំខាន់របស់អង្គការសហប្រជាជាតិចំពោះភាពជាដៃគូវៀតណាម-អ.ស.ប ក្នុងរយៈពេល៤៥ ឆ្នាំកន្លង មក ដោយបញ្ជាក់ថា វៀតណាមគឺជាសមាជិកមួយក្នុងចំណោមសមាជិកដែលមិនអាចខ្វះបានរបស់ អ.ស.ប, បាននិងកំពុងរួមចំណែកប្រកបដោយអត្ថន័យសម្រាប់ការងាររួមរបស់អ.ស.ប ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងពិភពលោក។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ដោយអះអាងថា វៀតណាមប្តេជ្ញារួមចំណែកជាវិជ្ជមានចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ រួមទាំងការលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ