អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញបណ្ដាការខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បន្តថា លោកនឹងលើកបញ្ហានេះយកមកពិភាក្សានៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាចុងខែ កញ្ញាខាងមុខ។
អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញបណ្ដាការខិតខំប្រឹងប្រែងដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអបអរសាទរចំពោះបណ្ដាការខិត្តខំប្រឹងប្រែងរបស់ ស.ប.ប.ក និងកូរ៉េខាងជើង សំដៅកសាងជំនឿទុកចិត្ត ព្រមទាំងបង្ហាញក្ដីសង្ឈឹមក្នុងការពិភាក្សាជាមួយប្រទេសកូរ៉េទាំងពីរអំពីអ្វីដែលអង្គការសហប្រជាជាតិអាចជូយដល់ការខិតខំប្រឹងប្រែងសន្តិភាព និងលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី ២០ សីហា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានអបអរសាទរចំពោះការដែលប្រទេសកូរ៉េទាំងពីរបានតភ្ជាប់ឡើងវិញការជួបជុំបណ្ដាក្រុមគ្រួសារបែកបាក់គ្នា ក្រោយពីសង្គ្រាមកូរ៉េ ដែលកំពុងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២២ សីហា ដោយចាត់ទុក នេះ ជា "ការបោះជំហានជាវិជ្ជមាន សំដៅកសាងជំនឿទុកចិត្ត ព្រមទាំងបង្ហាញក្ដីសង្ឈឹមថា "ព្រឹត្តិការណ៍ជួបជុំគ្នាបែបនេះនឹងប្រព្រឹត្តទៅជាប្រចាំ" ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បន្តថា លោកនឹងលើកបញ្ហានេះយកមកពិភាក្សានៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាចុងខែ កញ្ញាខាងមុខ។ តាមផែនការប្រធានាធិបតីអាមេរិកលោក Donald Trump  ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in  និងរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong-ho នឹងចូលរួមសម័យប្រជុំនេះ នាថ្ងៃទី ២៦ កញ្ញាខាងមុខ នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ