អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនសារស្តីពី«ការផ្សះផ្សាគ្នា»នៅឆ្នាំ ២០២១»

(VOVWORLD) - នៅក្នុងសារស្វាគមន៍ឆ្នាំថ្មី - ឆ្នាំសកល ២០២១ កាលពីនៅថ្ងៃទី ២៩ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកធ្វើឱ្យឆ្នាំ ២០២១ ក្លាយទៅជាឆ្នាំមួយនៃការផ្សះផ្សាគ្នាវិញ»។
 អគ្គលេខាធិការអង្គការសហប្រជាជាតិបញ្ជូនសារស្តីពី«ការផ្សះផ្សាគ្នា»នៅឆ្នាំ ២០២១» - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ AP) 

លោក Antonio Guterres  បានចែករំលែកថា« យើងរួមគ្នារក្សាសន្តិភាពរវាងយើងជាមួយធម្មជាតិ ដោះស្រាយវិបត្តិអាកាសធាតុ ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ហើយប្រែក្លាយឆ្នាំ២០២១ ទៅជាឆ្នាំមួយនៃការផ្សះផ្សា គ្នាផងដែរ”។

លោក Guterres បានសង្កត់ធ្ងន់ថាឆ្នាំ ២០២១ នឹងជាឆ្នាំដើម្បីជំនះពុះពារលើ ផលវិបាកដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងស្ដារសេដ្ឋកិច្ច- សង្គមឡើងវិញដែលរងការខូចខាតយ៉ាងខ្លាំង និងចាំបាច់ត្រូវផ្សះផ្សានូវការបំបែកបំបាក់ ក៏ដូចជាផ្សះផ្សាភពផែនដីផងដែរ។ លោកក៏បានបញ្ជាក់ថាខ្លឹមសារទាំងនេះនឹងត្រូវជាសេចក្តីសម្រចចិត្តសម្រាប់ឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ