អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងភាពតានតឹងសកលនិងហានិភ័យកើតមានការរីកសាយភាយអាវុធនុយក្លេអ៊ែរឡើងវិញ

(VOVWORLD) - ក្នុងឱកាសនៃទិវាអន្តរជាតិលុបបំបាត់ទាំងស្រុងអាវុធនុយក្លេអ៊ែរ  (២៦ ខែកញ្ញា)  នាថ្ងៃទី ២៦ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមាននៅក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីភាពតានតឹងសកលកើនឡើង និងហានិភ័យនៃការរីកសាយភាយអាវុធនុយក្លេអ៊ែរឡើងវិញ។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានពីការកើនឡើងភាពតានតឹងសកលនិងហានិភ័យកើតមានការរីកសាយភាយអាវុធនុយក្លេអ៊ែរឡើងវិញ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ (រូបថត៖ THX/TTXVN)

លោក  Guterres បានសង្កត់ធ្ងន់ថា ការបែងចែកភូមិសាស្ត្រនយោបាយ និងការមិនទុកចិត្ត គ្នា កាន់តែកើនឡើង បានបង្កើនភាពតានតឹង និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថ្មី។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិនាំចេញសារយ៉ាងម៉ឺងម៉ាត់ នោះគឺ “មធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរគឺត្រូវលុបបំបាត់អាវុធនុយក្លេអ៊ែរ”។ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវតែប្រដេញតាមទាំងការរំសាយអាវុធ និងការមិនរីកសាយ ភាយ អាវុធនុយក្លេអ៊ែរជាបន្ទាន់។

ទាក់ទងលើទំនួលខុសត្រូវរបស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ លោក Guterres បានអំពាវនាវឱ្យប្រទេសទាំងនេះធ្វើជាគំរូដោយគោរពកាតព្វ កិច្ចរំសាយអាវុធរបស់ពួកគេ និងប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ឬគំរាមកំហែងដល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកក៏បានសង្កត់លើតម្រូវការក្នុងការពង្រឹង និងសម្រួលសន្ធិសញ្ញា និងឧបករណ៍ដែលមានស្រាប់ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល និងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាពិសេសក្នុងបរិបទនៃភាពជឿនលឿននៃបច្ចេកវិទ្យា ដែលអាចបង្កើនការគំរាមកំហែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ