អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានគួរតែអត់ធ្មត់

(VOVWORLD) - នាថ្ងៃទី ៥ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវ នាវឱ្យឥណ្ឌានិងប៉ាគីស្ថានគួរតែអត់ធ្មត់ចំពោះភាពតាន តឹងកាន់តែកើនឡើង បន្ទាប់ពីទីក្រុងញូវដែលី បានលុប ចោលបទបញ្ញត្តិពិសេសសម្រាប់តំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថានគួរតែអត់ធ្មត់ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

ថ្លែងទៅកាន់សារព័ត៌មាន អ្នកនាំពាក្យអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការឃ្លាំមើលបទឈប់បាញ់រវាងឥណ្ឌានិងប៉ាគីស្ថាននៅរដ្ឋ Jammu និងរដ្ឋ កាស្មៀរ បានវាយតម្លៃនិងរាយការណ៍អំពីការកើនឡើងនៃប្រតិបត្តិការយោធានៅតាមបណ្តោយព្រំដែនត្រួតត្រា (LOC) ។

កាសែត Hindustan Times បានចេញផ្សាយមនាថ្ងៃទី ៥ ខែសីហាថា ប្រទេសឥណ្ឌាបានដាក់ពង្រាយទាហានប្រដាប់អាវុធយ៉ាងហោចណាស់ ៨.០០០ នាក់បន្ថែមទៀត មកពីតំប់នានានៅទូទាំងប្រទេសទៅកាន់ជ្រលង់កាស្មៀរ ដែលលើកចំនួន ទាហាននៅទីនេះឡើងដល់ជាង ៤៣.០០០ នាក់ ព្រមទាំងដាក់កម្លាំងកងទ័ពជើងគោកនិងកងទ័ពជើងអាកាសស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ