អគ្គលេខាធិការអង្គការសហប្រជាជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូត ប្រធានគណៈ ប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិ (អ.ស.ប) លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ១១ មេសា ដើម្បីពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។

អគ្គលេខាធិការអង្គការសហប្រជាជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ baoquocte.vn)

ក្នុងជំនួបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានចែករំលែកព័ត៌មានអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលថ្មីៗនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះលោកអគ្គលេខាធិការចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់វៀតណាម។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Guterres បានសម្តែងការចាប់អារម្មណ៍ចំពោះសន្ទុះកំណើនសេដ្ឋកិច្ចរបស់វៀតណាម ទោះបីជាមានការលំបាកនាពេលថ្មីៗនេះនៅក្នុងតំបន់ក៏ដោយ ហើយបានបង្ហាញទំនុកចិត្តថា វៀតណាមនឹងបំពេញគោលដៅអភិវឌ្ឍន៍ដែលខ្លួនបានដាក់ចេញ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានប្រកាសពីគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការរៀបចំវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ នាថ្ងៃទី ២៣ មេសា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះជាការរួមចំណែករបស់អាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំកំពូលនាពេលអនាគតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងខែកញ្ញា ហើយការពិភាក្សានៅក្នុងវេទិកានេះក៏ជាមូលដ្ឋានសម្រាប់ការគាំទ្រជាសាធារណៈផងដែរ។ គោលនយោបាយបង្កើតកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលបណ្តាប្រទេសអាស៊ាន និងការកសាងចក្ខុវិស័យ របស់អាស៊ាននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ