អគ្គលេខាធិការអង្គការសហប្រជាជាតិមាន​ការសោកស្តាយ​ការដែលកូរ៉េខាងជើង​បានកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់ជាមួយកូរ៉េខាងត្បូង

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ១០ ខែមិថុនាបានសម្ដែងនូវក្ដីសោកស្តាយ ចំពោះការដែល កូរ៉េខាងជើងបានកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់ជាមួយកូរ៉េខាងត្បូង។
អគ្គលេខាធិការអង្គការសហប្រជាជាតិមាន​ការសោកស្តាយ​ការដែលកូរ៉េខាងជើង​បានកាត់ផ្ដាច់ខ្សែទូរស័ព្ទបន្ទាន់ជាមួយកូរ៉េខាងត្បូង - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

អ្នកនាំពាក្យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បានឲ្យដឹងថា ខែមិថុនា គឺជាខែនិមិត្តរូបសម្រាប់ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២ នៃជំនួបកំពូលដំបូងរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានកូរ៉េខាងជើង លោក Kim Jong Un។ នេះក៏ជាខែរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ ឆ្នាំ នៃជំនួបដំបូងរវាងថ្នាក់ដឹកនាំកំពូល កូរ៉េខាងត្បូង ជាមួយកូរ៉េខាងជើង។ លោក Antonio Guterres មានក្ដីសង្ឃឹមថាភាគីនានានឹងឆ្លៀតយកឱកាសទាំងនេះ ដើម្បីពង្រឹងការខិតខំប្រឹងប្រែងតភ្ជាប់ការចរចាឡើងវិញ សំដៅទទួលឲ្យបានសន្តិភាពប្រកបដោយនិរន្តរភាព និងរំសាយអាវុធនុយគ្លេអែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ