អគ្គលេខាធិការអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តរាល់ការប្តេជ្ញាចិត្តស្តីពីការប្រែប្រួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ៧ ខែកក្កដា ប្រធានបេសកកម្មនៃបណ្តាប្រទេស សហគមន៍ Francophone បានទទួលជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដើម្បីពិភាក្សាអំពីបញ្ហាសកលក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ។ 
អគ្គលេខាធិការអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តរាល់ការប្តេជ្ញាចិត្តស្តីពីការប្រែប្រួលអាកាសធាតុ - ảnh 1លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកនិងជម្រុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការ Francophonie (OIF)។ អង្គការសហប្រជាជាតិ និង OIF ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត SDG តាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូង - ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី ហើយបាននិយាយថា វៀតណាមត្រៀមកិច្ចសហប្រតិបត្តិការរួចជាស្រេច ផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសអាហ្វ្រិក ជាពិសេសក្នុងវិស័យកសិកម្ម។ ទាក់ទងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លោកឯកអគ្គរដ្ឋទូតបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀត ណាមនៅ COP-26 ដើម្បីសម្រេចបានការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៥០ ហើយស្នើឲ្យអង្គការសហប្រជាជាតិនិង OIF ចាំបាច់ត្រូវសហប្រតិបត្តិការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីបំពេញការសន្យារបស់ខ្លួនក្នុងវិស័យនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យអ.ស.ប និង OIF បង្កើតផែនការសកម្មភាពរួមគ្នាមួយ ដើម្បីសម្របសម្រួលសកម្មភាពអនុវត្តន៍សំណើរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពី "របៀបវារៈរួមរបស់យើង" (OCA)។

លោកអគ្គលេខាធិការអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មភាពបន្ទាន់របស់វៀតណាម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកក៏បានឯកភាពចំពោះសំណើររបស់វៀតណាមដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគីមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអគ្គលេខាធិការ ក៏បានស្វាគមន៍ចំពោះគំនិតនៃការបង្កើតកម្មវិធីសកម្មភាពអ.ស.ប-OIF ដើម្បីអនុវត្តន៍ OCA ហើយបាននិយាយថា លោកនឹងជួបធ្វើការជាក់ស្តែងជាមួយលេខាធិការដ្ឋាន OIF ដោយពិភាក្សាលើសំណើនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ