អគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភ្លើងឆេះព្រៃអាម៉ាហ្សូន

(VOVWORLD) -នៅលើបណ្តាញសង្គម Twitter លោក Guterres បានសរសេរថាខ្ញុំពិតជាមានការព្រួយបារម្ភអំពីភ្លើងឆេះនៅតំបន់ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូនណាស់។

អគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីភ្លើងឆេះព្រៃអាម៉ាហ្សូន - ảnh 1ផែនទីព្រៃអាម៉ាហ្សូន (រូបថត៖ AFP / VNA)

នាថ្ងៃទី ២២ ខែសីហាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីករណីភ្លើងឆេះ តំបន់ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន។ នៅលើបណ្តាញសង្គម Twitter លោក Guterres បានសរសេរថា“ ខ្ញុំពិតជាមានការព្រួយបារម្ភអំពីភ្លើងឆេះនៅតំបន់ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូនណាស់។ ក្នុងបរិបទវិបត្តិអាកាសធាតុពិភពលោកនោះ យើងមិនអាចទទួលរងការខូចខាតបន្ថែមទៀតឡើយ។ ព្រៃអាម៉ាហ្សូនត្រូវការការពារ” ។

នាថ្ងៃដដែល ប្រធានាធិបតីបារាំង លោក  Emmanuel Macron និង លោក ប្រធានាធិបតីឈីលីលោក SebastiánPiñer ក៏បានអះអាងថា ភ្លើងឆេះព្រៃគឺជាវិបត្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ