អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការស៊ើបអង្កេត ឯករាជ្យស្ដីពីការវាយប្រហារនាវាដឹកប្រេងនៅលើឈូងសមុទ្រ Oman

(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានក្រើនរំលឹកថាពិភពលោកមិនអាចទទួលយកការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរនៅក្នុងឈូងសមុទ្រពែក្សឡើយ។
អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការស៊ើបអង្កេត ឯករាជ្យស្ដីពីការវាយប្រហារនាវាដឹកប្រេងនៅលើឈូងសមុទ្រ Oman - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៤ ខែមិថិនា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីបញ្ជាក់ពីហេតុការណ៍វាយប្រហារទៅលើនាវាដឹកប្រេងចំនួនពីរគ្រឿងរបស់ ន័រវេស និងជប៉ុន កាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅនៅឈូងសមុទ្រ Oman។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានក្រើនរំលឹកថាពិភពលោកមិនអាចទទួលយកការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរនៅក្នុងឈូងសមុទ្រពែក្សឡើយ។

កាលពីថ្ងៃទី ១៣ ខែមិថុនា នាវាដឹកប្រេងមួយគ្រឿងរបស់ន័រវេស និងនាវាមួយគ្រឿងផ្សេងទៀតរបស់ជប៉ុនត្រូវជួបឧបទ្ទវហេតុ ដែលសង្ស័យថារងការវាយប្រហារនៅឈូងសមុទ្រ Oman៕


ប្រតិកម្មទៅវិញ

ផ្សេងៗ