អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវឱ្យមានវិធានការលើកកម្ពស់សមភាពយេនឌ័រ
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី ២៩ ខែមីនាបានអំពាវនាវឱ្យមានវិធានការដើម្បីលើកកម្ពស់សមភាព យេនឌ័រ។
ស្ត្រីម្នាក់នៅប្រេស៊ីលបានបង្ហាញពីបំណងប្រាថ្នារបស់នាងអំពីពិភពលោកមួយមានសមភាព (រូបថតៈ World Bank/Romel Simon) |
ថ្លែងតាមប្រព័ន្ធអ៊ិនធឺរណែត ក្នុងកិច្ចប្រជុំវេទិកាសមភាព លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានលើកឡើងថា សមភាពយេនឌ័រមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីសន្និសីទពិភពលោកស្តីពីស្ត្រីឆ្នាំ ១៩៩៥ នៅទីក្រុងប៉េកាំង ប៉ុន្តែ វឌ្ឍនភាពកំពុងតែប្រព្រឹត្តទៅយ៉ាងយឺតយ៉ាវ។ បញ្ហាចម្បងនៃសមភាពយេនឌ័រគឺជាអំណាច ហើយអំណាចគឺភាគច្រើន ស្ថិតនៅក្នុងដៃរបស់បុរសទៀតសោត។ យ៉ាងណាមិញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវ “ដល់ពេលដែលត្រូវប្រមូលផ្តុំនិងជំរុញគោលដៅរបស់ពិភពលោកក្នុងការបង្កើតពិភពលោកឱ្យកាន់តែសមភាពនិងប្រកបដោយនិរន្តរភាពជាងមុន ដែលមនុស្សគ្រប់រូបអាចអនុវត្តសិទ្ធិមនុស្សរបស់ខ្លួន ដោយគ្មានការរើសអើងនិងដោយគ្មានការភ័យខ្លាចនោះឡើយ៕