អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានសន្តិភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក

(VOVWORLD) - នៅក្នុងសារក្នុងឱកាសទិវាអហិង្សាអន្តរជាតិ ថ្ងៃទី២ ខែតុលា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានសន្តិភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមក។

លោក Antonio Guterres បានសង្កត់ធ្ងន់ថា ទិវាអហិង្សាអន្តរជាតិ មិនត្រឹមតែប្រារព្ធខួបកំណើតរបស់ Mahatma Gandhi (វីរបុរសជាតិរបស់ឥណ្ឌា)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីគុណតម្លៃដែលលោកបានបន្ត និងអនុវត្តន៍អស់ជាច្រើនទស្សវត្សរ៍មកនោះ៖ សន្តិភាព ការគោរពគ្នាទៅវិញទៅមក និងភាពថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានអះអាងថា ពិភពលោកជំនះពុះពារលើបញ្ហាប្រឈមទាំងនេះបាន ដោយអនុវត្តន៍តាមគុណតម្លៃរបស់មេដឹកនាំចលនាឯករាជ្យឥណ្ឌា  Mahatma Gandhi; ការសម្របសម្រួលឆ្លងព្រំដែន ក្នុងចំណោមវប្បធម៌ផ្សេងៗទៀតរួមគ្នា ដើម្បីកសាងអនាគតដ៏ល្អប្រសើរ និងសន្តិភាពសម្រាប់ទាំងអស់គ្នា តាមរយៈការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ និងការងារដែលមានប្រាក់បៀវត្សរ៍ខ្ពស់ ការការពារសង្គម និងការធានាឱ្យមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសទាំងអស់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ