អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់វៀតណាម
(VOVWORLD) - នាថ្ងៃទី១២កក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានអញ្ជើញជូនពិធីសារឡើងអគ្គលេខាធិការអ.ស.ប លោក Antonio Guterres ដោយចាប់ផ្តើមបេសកកម្មការទូតរបស់ខ្លួនជាផ្លូវការ ក្នុងដំណែងជាឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប។
អគ្គលេខាធិការអ.ស.ប លោក Antonio Guterres |
ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បន្ទាប់ពីពិធីជូនពិធីសារ អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិ បត្តិការរបស់វៀតណាមជាមួយអ.ស.បលើគ្រប់វិស័យ ព្រមទាំងអះអាងថា បន្តគាំទ្ររាល់ការខិតខំប្រឹងប្រែងនិងមានបំណងថា វៀតណាមនឹងបញ្ចូនបន្ថែម ទាហាននិងកងទ័ព ចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។ លោករូបនេះក៏បានអះអាងថា វៀតណាមក៏ដូចជារូបលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ផ្ទាល់ នឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភពីអង្គការសហប្រជាជាតិនិយាយរួមនិងរូបលោកអគ្គលេខាធិការអ.ស.ប លោក Antonio Guterres និយាយដោយឡែក។
រីឯឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាម លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា វៀតណាមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អផុតដែបំលអ.ស.បផ្តល់ជូន វៀតណាម ចាប់ពីថ្ងៃដែលវៀតណាមក្លាយទៅជាសមាជិកអង្គការសហប្រជាជាតិ។ លោកបានសន្យាថា វៀតណាមនឹងមានការត្រៀមលក្ខណៈល្អបំផុត ដើម្បីបញ្ជូនទាហានឲ្យចូលរួមសកម្ម ភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលខាងមុខ៕