អគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលអនុញ្ញតឲ្យនាំចេញអង្ករនិងម៉ាស់ការពារ

(VOVWORLD) -  នាព្រឹកថ្ងៃទី ៦ ខែឧសភា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi ស្តីពីការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានពិសេស និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក៣ពិសេស អំពីការឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19។

 អគ្គលេខាធិការអាស៊ានបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលអនុញ្ញតឲ្យនាំចេញអង្ករនិងម៉ាស់ការពារ - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh

នៅក្នុងការសន្ទនានេះ លោករដ្ឋ មន្រ្តី Tran Tuan Anh បានអះអាងជាថ្មីថា វៀតណាមកំពុងផ្តោតការ យកចិត្តទុកដាក់ខ្ពស់ លើការឆ្លើយ តបជាបន្ទាន់ ចំពោះផលប៉ះពាល់នៃការរីករាលដាលនៃ COVID-19 ទៅ លើខ្សែសង្វាក់ផ្គត់ផ្គង់និងសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមគាំទ្រនិងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតផែនការស្តារសេដ្ឋកិច្ច និងរាំងស្កាត់ផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃ COVID-19 ដូចទៅនឹងការបញ្ជាណែនាំរបស់ថ្នាក់ដឹកនាំអាស៊ាន + ៣។ រដ្ឋមន្រ្តីលោក Tran Tuan Anh និងអគ្គលេខាធិការអាស៊ានក៏បានឯកភាពគ្នា តាមដាននិងជំរុញឲ្យប្រទេសអាស៊ានទាំងអស់រួមទាំងដៃគូបូក ៣ របស់ខ្លួន គឺចិន ជប៉ុននិងកូរ៉េខាងត្បូង ដើម្បីឆ្លងកាត់នូវ  “សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្រ្តីអាស៊ានបូក ៣ ស្តីពីការឆ្លើយតបទៅនឹង  COVID-19” នាពេលខាងមុខនេះ។

ចំណែកឯអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលវៀតណាមដែលបានអនុញ្ញាតឱ្យមានការដកហូតបទបញ្ជាជាបណ្តោះអាសន្នលើការនាំចេញផលិតផលសុខាភិបាល ដូចជា ម៉ាស់ការពារ និង អនុញ្ញាតឱ្យការនាំចេញអង្ករវិញ ចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២០ ។ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi សង្ឃឹមថា នឹងមានកិច្ចប្រជុំកំពូលអាស៊ាននៅខែមិថុនាខាងមុខនេះ។ កិច្ចប្រជុំនេះ នឹងធ្វើឡើងតាមប្រព័ន្ធវីដេអូ ឬប្រមុខរដ្ឋនឹងជួបគ្នាផ្ទាល់ ដើម្បីពិភាក្សាលើបញ្ហានានា រួមទាំងបញ្ហាស្តីពីផែនការប្រតិកម្មតប ក្រោយជំងឺរាតត្បាត COVID-19 ទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ