អគ្គលេខាធិការអាស៊ានមានជំនួបជាមួយ​ប្រធានក្រុមប្រឹក្សាប្រតិបត្តិ​នៃរដ្ឋ​មីយ៉ាន់ម៉ា

(VOVWORLD) - នៅថ្ងៃទី ៤ ខែមិថុនា នៅរដ្ឋធានី Nay Pyi Taw  ប្រទេសមីយ៉ាន់ម៉ា អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក Lim Jock Hoi បានជួបជាមួយ ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋមីយ៉ាន់ម៉ា (SAC) និងជាអគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing។
អគ្គលេខាធិការអាស៊ានមានជំនួបជាមួយ​ប្រធានក្រុមប្រឹក្សាប្រតិបត្តិ​នៃរដ្ឋ​មីយ៉ាន់ម៉ា - ảnh 1ប៉ូលីសប្រឆាំងកុបកម្មមីយ៉ាន់ម៉ាត្រូវបានដាក់ពង្រាយនៅមីយ៉ាន់ម៉ា (រូបថត៖ AFP / VNA)

ភាគីទាំងពីរបានពិភាក្សាអំពីវិបត្តិនៅ មីយ៉ាន់ម៉ា បន្ទាប់ពីកងទ័ពបានចាប់ខ្លួនបណ្ដាថ្នាក់ដឹកនាំរដ្ឋាភិបាល ទេសាភិបាលរដ្ឋនានា និង ក្រុមសមាជិកជាន់ខ្ពស់នៃគណៈបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។

ដំណើរទស្សនកិច្ចទៅកាន់ មីយ៉ាន់ម៉ារបស់អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi និងលោក Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសប៊្រុយណេ ដែលជាប្រទេសប្រធានអាស៊ានប្ដូរវេនឆ្នាំ ២០២១ គឺជាផ្នែកមួយក្នុងការខិតខំប្រឹងប្រែងរបស់អាស៊ាន សំដៅស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ា។

ក្នុងសេចក្តីថ្លែងការណ៍មួយ មីយ៉ាន់ម៉ាបានអះអាងថា នឹងពិចារណាដោយយកចិត្តទុកដាក់នូវសំណើដែលមានលក្ខណៈស្ថាបនារបស់អាស៊ាន ចំពោះមីយ៉ាន់ម៉ាដោយផ្អែកលើស្ថេរភាពប្រទេសជាតិ ព្រោះថារាល់អាទិភាពរបស់មីយ៉ាន់ម៉ានាពេលនេះគឺ ស្តារសន្តិភាព និងស្ថិរភាពប្រទេសឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ