អគ្គលេខាធិការអាស៊ាន៖ វៀតណាមរួមវិភាគទានយ៉ាងធំធេងចំពោះសមិទ្ធិផល ៥៦ ឆ្នាំរបស់អាស៊ាន

(VOVWORLD) - លោក គឹម កៅហួន អគ្គលេខាធិការអាស៊ានបានថ្លែងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីវិទ្យុសំឡេងវៀតណាម។
អគ្គលេខាធិការអាស៊ាន៖ វៀតណាមរួមវិភាគទានយ៉ាងធំធេងចំពោះសមិទ្ធិផល ៥៦ ឆ្នាំរបស់អាស៊ាន - ảnh 1លោក គឹម កៅហួន អគ្គលេខាធិការអាស៊ាន

បន្ទាប់ពីរយៈពេល ៥៦ ឆ្នាំនៃការបង្កើត (៨ សីហា ១៩៦៧ ៨ សីហា ២០២៣) នាបច្ចុប្បន្ននេះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងឆ្ពោះទៅមុខជាមួយចក្ខុវិស័យរយៈពេលវែងដល់ឆ្នាំ ២០៤៥។ ដើម្បីអាស៊ានស្ថិរភាព និងអភិវឌ្ឍន៍ដូចបច្ចុប្បន្ន គឺមិនអាចខ្វះការចូលរួមវិភាគទានដ៏ធំធេងរបស់វៀតណាមបានឡើយ។ លោក គឹម កៅហួន អគ្គលេខាធិការអាស៊ានបានថ្លែងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានពីវិទ្យុសំឡេងវៀតណាម។

យោងតាមអគ្គលេខាធិការអាស៊ាន វៀតណាមបានចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៥ មក។ វៀតណាមមិនត្រឹមតែចូលរួមប៉ុណ្ណោះទេថែមទាំងរួមវិភាគទានយ៉ាងសកម្មដល់អាស៊ានតាមរបៀបផ្សេងៗជាច្រើន ជាពិសេសតាមរយៈកិច្ចខិតខំប្រឹងប្រែងកសាងសសរស្តម្ភសហគមន៍អាស៊ាន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូខាងក្រៅ។ វៀតណាមបានចូលរួមគ្រប់យន្តការអាស៊ាន និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមជាមួយប្រទេសជាសមាជិកផ្សេងទៀត ដើម្បីគោរព  និងធានា ធម្មនុញ្ញអាស៊ានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមតែងតែលើកកម្ពស់សំឡេងរបស់ខ្លួន បង្កើនផលប្រយោជន៍ដល់ប្រទេសជាសមាជិកអាស៊ាននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ