អគ្គលេខាធិការអ.ស.បដាស់តឿនឥណ្ឌានិងប៉ាគីស្ថានដោះស្រាយជំលោះដោយកិច្ចសន្ទនា

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានដាស់តឿនឥណ្ឌា
និងប៉ាគីស្ថានដោះស្រាយការខ្វែងកំនិតនៅសេសសល់តាមរយៈកិច្ចសន្ទនា ក្នុង
នោះមានបញ្ហា Kashmir។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី២១
កញ្ញា អ្នកនាំពាក្យអ.ស.បលោក Stephane Dujarric ឲ្យដឹងថា លោក Ban Ki-moon
បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Muhammad Nawaz Sharif នៅ
ខាងក្រៅសម័យប្រជុំលើកទី៧១មហាសន្និបាតអ.ស.ប។នៅ ទីនេះ លោក Ban Ki-
moon សង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយ ការខ្វែងគំនិតតាមរយៈ
យន្តការសន្ទនា ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍
របស់តំបន់ទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ