អគ្គលេខាធិការអ.ស.ហពិភាក្សាអំពីស្ថានភាពនៅស៊ីរី
(VOV WORLD) /  
Vovworld-ថ្ងៃទី៣ឧសភា អ្នកនាំពាក្ស អង្គការសហប្រជាជាតិ (អ.ស.ហ)
លោក Martin Nesirkyអោយដឹងថា៖អគ្គលេខាធិការអ.ស.ហលោក Ban Ki
Moonបានមានជំនួបជាមួយបណ្តាអ្នកការទូតជាន់ខ្ពសនៃប្រទេសចំនួន
៥ជាសមាជិកអចិន្រ្តៃក្រុមប្រឹក្សាសន្តិសុខអ.ស.ហ(ឬ P5) អំពីស្ថានភាពនៅ
ស៊ីរីនាពេលថ្មីៗនេះ។នៅក្នុងជំនួបនេះ លោក Ban Ki Moonបានជំរាបជូន
អំពីបំរែបំរួលថ្មីបំផុតទាក់ទិនដល់ការងារស៊ើបអង្កេតពីអាវុធគីមីក្នុងជំលោះ
នៅស៊ីរីនាថ្ងៃទី១៩មិនាកន្លងទៅ។ជាមួយគ្នានោះនាថ្ងៃទី២ឧសភារដ្ឋមន្រ្តី
ការពារជាតិអាមេរិកលោក Chuck Hagel ប្រកាសថា៖រដ្ឋអំណាចរបស់
ប្រធានាធិបតី Barack Obama កំពុងពិនិត្យមើលឡើងវិញនូវទស្សនះប្រឆាំង
ជំទាស់ការផ្តល់អាវុធឲ្យភាគីប្រឆាំងនៅ ស៊ីរីមុននេះ៕
-VOV WORLD