អគ្គលេខាធិការ អ.ស.ប.៖ ការជួញដូរមនុស្សគឺសកម្មភាពអមនុស្សធម៌
|
អគ្គលេខាធិការ អ.ស.ប.៖ ការជួញដូរមនុស្សគឺសកម្មភាពអមនុស្សធម៌ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសយ៉ាងខ្លាំងក្លាសកម្មភាពជួញដូរមនុស្សដែលកំពុងកើនលើពិភព លោកទាំងមូលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Ban Ki-moon បានសង្កត់ធ្ងន់ថា៖ សកម្មភាពខុសច្បាប់នេះគឺអមនុស្សធម៌និងរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស
ហើយ បទល្មើសចាំបាច់ត្រូវផ្តន្ទាទោស។ ជនរងគ្រោះភាគច្រើនដោយការជួញ
ដូរមនុស្សគឺនារីនិងកុមារក្រីក្រ ដោយហេតុនេះ លោក Ban Ki-moon បានអំពាវនាវ
ឲ្យប្រទេសនានាឡើងសម្លេងប្រឆាំងជំទាស់សកម្មភាពជួញដូរមនុស្ស ព្រមទាំង
ស្វែងរករាល់វិធានការជាក់ស្តែងដើម្បីទប់ស្កាត់ប្រភេទបទល្មើសនេះភ្លាមមួយ
រំពិច។ អគ្គលេខាធិការអ.ស.ប. បានអះអាងជាថ្មីម្តងទៀតថា៖ ក្នុងកាលៈទេសៈ
នាបច្ចុប្បន្នសហគមន៍អន្តរជាតិត្រូវជួយឧបត្ថម្ភយ៉ាងសកម្មជនរងគ្រោះដោយ
ការជួញដូរមនុស្ស៕