អគ្គលេខាធិការ អ.ស.ប. ព្រួយបាម្មណ៍អំពីកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរបស់ កូរ៉េខាងជើង

(VOVWORLD) - អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានវាយតំលៃ ថា៖ ភាពតានតឹងទាក់ទិនដល់កម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជា វិបត្តិធ្ងន់ធ្ងរបំផុតលើពិភពលោកក្នុងរយៈពេលកន្លងទៅដែលធ្វើឲ្យលោកព្រួយ បារម្ភដ៏ជ្រាលជ្រៅ។
អគ្គលេខាធិការ អ.ស.ប. ព្រួយបាម្មណ៍អំពីកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរបស់ កូរ៉េខាងជើង - ảnh 1អគ្គលេខាធិការ អ.ស.ប. ព្រួយបាម្មណ៍អំពីកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរបស់កូរ៉េខាងជើង 

(VOVworld) – អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានវាយតំលៃ ថា៖ ភាពតានតឹងទាក់ទិនដល់កម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជា វិបត្តិធ្ងន់ធ្ងរបំផុតលើពិភពលោកក្នុងរយៈពេលកន្លងទៅដែលធ្វើឲ្យលោកព្រួយ បារម្ភដ៏ជ្រាលជ្រៅ។ ក្នុងបទសម្ភាសលើកាសែត Le Journal du Dimanche របស់បារាំង នាថ្ងៃទី ១០ កញ្ញា លោក Guterres បានអះអាងថា៖ បញ្ហាសំខាន់ បច្ចុប្បន្នគឺការចាប់បង្ខំព្យុងយ៉ាងបញ្ចប់កម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែរក៏ដូចជាប្រតិបត្តិតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ ទន្ទឹមនឹង នោះលោកក៏បានអំពាវនាវរក្សាសមាគ្គីភាពក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដោយសារនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីអនុវត្តការផ្តើមគំនិតការ ទូតជាមួយលទ្ធភាពទទួលជោគជ័យ។ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន មជ្ឈឹមកូរ៉េខាងជើង (KCNA) បានជូនដំណឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសនេះ លោក Kim Jong Un បានចូលរួមពិធីអបអរសារទបណ្ដាអ្នកវិទ្យាសាស្ត្រនិងអ្នក ជំនាញការដែលបានសម្រេចការសាកល្បងនុយក្លេអ៊ែរលើកទី ៦ ប្រកបដោយ ជោគជ័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ